Pages

Subscribe:

Sunday, May 29, 2016

ចាប់រំលោភ​ក្មេង​ស្រី​ត្រូវ​អ្នក​ភូមិ​កាត់​លិង្គ​ចោល

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា អ្នក​ភូមិ​មួយ​នៅ​ប្រទេស​ឥណ្ឌា បាន​កាត់​លិង្គ​បុរស​ម្នាក់​ដែល​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ។ បុរស​ឈ្មោះ​ស៊ូ​រ៉េ​ស គូ​ម៉ា អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​មួយ​ក្នុង​ក្រុង Ganganagar ភាគ​ខាងលិច​ឆៀង​ខាងជើង​ប្រទេស​ឥណ្ឌា បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ ។ ជន​នោះ​ត្រូវ​អ្នក​ភូមិ​ចាប់​បាន និង​វាយដំ​មុន​ពេល​កាត់​លិង្គ​របស់​គេ​បោះចោល​នៅ​ក្បែរ​ដងផ្លូវ ។

អ្នកស្រុក​ម្នាក់​និយាយ​ថា «​គ្មាន​នរណា​ម្នាក់​ចង់​ជួយ​ជន​នោះ​នៅ​ពេល​ត្រូវ​គេ​កាត់​លិង្គ​បោះចោល​ទេ ព្រោះ​គេ​ចាប់រំលោភ​ក្មេង​ស្រី ហើយ​គ្រប់​រូប​យល់​ថា វា​សមតែ​ដាក់ទោស​គេ​បែប  នេះ ។ ពួក​យើង​បាន​ស៊ូទ្រាំ​យូរ​មក​ហើយ​ចំពោះ​ជន​ចាប់រំលោភ​ស្ត្រីភេទ ។ យើង​យល់​ថា បទឧក្រិដ្ឋ​លើ​ផ្លូវភេទ គួរតែ​ត្រូវ​បញ្ឈប់ ។
ចំពោះ​ការ​កាត់​លិង្គ​ជន​ដែល​ចាប់រំលោភ​ក្មេង​ស្រី​នោះ គឺជា​សញ្ញា​មួយ​បង្ហាញ​ដល់​ជនល្មើស​ទូទៅ​ថា បើ​ប្រព្រឹត្ត​អាក្រក់​នឹង​ទទួលទោស​បែប​នោះ​» ។
ប៉ូលិស​ឥណ្ឌា​និយាយ​ថា អ្នក​ភូមិ​គ្មាន​សិទ្ធិ​ប្រើ​អំពើ​ហិង្សា​បែប​នោះ​ទៅ​លើ​ជនល្មើស​ទេ ចាំបាច់​គេ​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់ ៕














Source: Kohsontepheap
_______________________________________________________________________________

0 comments:

Post a Comment